របៀបធ្វើការណាត់ជួបដើម្បីប្រឹក្សាយោបល់

របៀបនៃការណាត់ជួបតាឞទូរសព្ទ័(smartphone)

វីដេអូប្រាប់អំពីរបៀបធើ្វការកក់ណាត់ជួបតាមរយៈអ៊ីនធឺណិត
1.ចូលទៅកាន់ទំព័រណាត់ជួប Telemedicine
ចូលទៅកាន់ទំព័រណាត់ជួប Telemedicine(https://yoshimori-clinic.com/

※ប្រើលេខសម្គាល់ Facebook និងពាក្យសម្ងាត់របស់អ្នកដើម្បីចូលទៅក្នុងទម្រង់នេះ
2.បញ្ចូលព័ត៌មានសមាជិកភាពរបស់អ្នក។
① បញ្ចូលថ្ងៃខែឆ្នាំកំណើតរបស់អ្នកអោយបាន 8 ខ្ទង់។

② បញ្ចូលលេខចុះឈ្មោះរបស់អ្នក ហើយធ្វើការ log in ។

※ការចុះលេខ(Registration Number)នេះ តម្រូវតែលើអ្នក ដែលទទួលបានព័ត៌មានពីអង្គភាពត្រួតពិនិត្យការងារ ជាមុនប៉ុណ្ណោះ* ។
ប្រសិនបើអ្នកមិនដឹងពីព័ត៌មានសម្រាប់ចុះឈ្មោះ របស់អ្នកទេ សូមទាក់ទងទៅអង្គភាពត្រួតពិនិត្យការងារ។

③ បន្ទាប់ពីបញ្ចូលលេខចុះឈ្មោះរបស់អ្នកហើយសូមចុចប៊ូតុង”Enter”ដើម្បីបន្តទៅជំហានបន្ទាប់។

3.ចូលទៅក្នុង Facebook របស់អ្នក ហើយអនុញ្ញាតឪ្យមានការទាក់ទងជាមួយយើង
3.1 សូមចុចប៊ូតុង “Send To Messenger” ដើម្បីអនុញ្ញាតឱ្យ គ្លីនិក Yoshimori  ទាក់ទងទៅអ្នកតាមរយៈកម្មវិធីផ្ញើសារ។

3.2 នៅពេលដែលអ្នកបានទទួលយកសារ, នោះ ប៊ូតុង “Next” នឹងលេចឡើង។ សូមចុចប៊ូតុង “Next” ដើម្បីបន្តទៅអេក្រង់សំរាប់ណាត់ជួប ។
4.ឆ្លើយតបមកយើងតាមសារនៃFacebookដើម្បីអាចជាមិត្ត(add friend)
4.1 ការ​ចូលម្តង​ នឹងមានសារ​​​ផ្ញើចូល​ទៅ​កាន់ Facebook Messenger

4.2 បន្ទាប់ពីបានទទួលសារ សូមចុច “👍” ដើម្បីជាការឆ្លើយតបសារ

4.3 ចុចលើ URLដែលផ្ញើទៅអ្នក នៅក្នុងប្រអប់សារដើម្បីភ្ជាប់ជាមិត្ត (add friend) ។
សម្រាប់ការណាត់ជួបលើកទីពីរ ជំហាននេះនឹងត្រូវបានរំលង។
5.ការណាត់ជួបតាម Telemedicine Appointment
ចុចលើ “Telemedicine Appointment” ដើម្បីធ្វើការណាត់ជួប។
6.ការជ្រើសរើសកាលបរិច្ឆេទ និងពេលវេលាសម្រាប់ការណាត់ជួប
ជ្រើសរើសកាលបរិច្ឆេទ និងពេលវេលាដែលអ្នកចង់ធ្វើការណាត់ជួបគ្រូពេទ្យ
7.ថតប័ណ្ណធានារ៉ាប់រងសុខភាពសាធារណៈជប៉ុនរបស់អ្នក (ផ្នែកខាងមុខ និងខាងក្រោយ)
សូមថតនិងផ្ញើរូបផ្នែកខាងមុខនិងក្រោយនៃប័ណ្ណធានារ៉ាប់រងសុខភាពសាធារណៈជប៉ុនរបស់អ្នក។
※នៅពេលដែលអ្នកបានផ្ញើ ប័ណ្ណធានារ៉ាប់រងសុខភាពសាធារណៈជប៉ុនរបស់អ្នករួចហើយ ការផ្ញើលើកទីពីរ មិនត្រូវការទាមទារទៀតទេ។
8.ការឆ្លើយសំណួរទាក់ទងសុខភាព
សូមឆ្លើយនូវរោគសញ្ញា ប្រវត្តិនៃការព្យាបាលរបស់អ្នក យោងទៅតាមទម្រង់សំណួរដែលមានស្រាប់។
នៅពេលអ្នកឆ្លើយសំណួរទាំងអស់រួចរាល់ហើយ សូម ចុចទៅលើ  ” Confirm” ដើម្បី  បន្ត។
9.ការកក់ត្រូវបានបញ្ចប់
អ្នកនឹងទទួលបានព័ត៌មានលម្អិតអំពីការណាត់ជួបរបស់អ្នកតាមរយៈ Facebook Messenger នៅពេលដែលការណាត់ជួបរបស់អ្នកបានបញ្ចប់។
បន្ទាប់ពីទទួលបានសា, គិលានុបដ្ឋាយិកា ឬអ្នកបកប្រែវេជ្ជសាស្រ្ដរបស់យើង នឹងទាក់ទងទៅអ្នកតាម រយៈ Facebook Messengerរបស់អ្នក សូមអ្នកឆ្លើយតបដោយប្រើ “ 👍“ ។
10.ការទំនាក់ទំនងពីគិលានុបដ្ឋាយិកា / អ្នកបកប្រែវេជ្ជសាស្ត្រ
បន្ទាប់ពីឆ្លើយតបសាររបស់អ្នក គិលានុបដ្ឋាយិកា / អ្នកបកប្រែវេជ្ជសាស្ត្ររបស់យើងនឹងសាកសួរអ្នកលម្អិតបន្ថែមពីរោគសញ្ញារបស់អ្នក។ ការសាកសួរនេះគឺប្រើទៅតាមភាសាកំណើតរបស់អ្នក (អង់គ្លេស ខ្មែរ វៀតណាម ចិន)។
អ្នកអាចទាក់ទងតាមទូរស័ព្ទ ផ្ញើសារជាអក្សរ ឬសារជាសំឡេង។
ចំពោះថ្ងៃពិភាក្សាតាមអនឡាញ សូមចូលរួមជាមួយគ្លីនិច (វីដេអូហៅតាមទូរស័ព្ទ) តាមរយៈ URL ដែលទទួលបានតាមរយៈ Facebook Messengerរបស់អ្នក ។ ប្រហែល 10 នាទីមុនពេលណាត់ជួប គិលានុបដ្ឋាយិកា/អ្នកបកប្រែវេជ្ជសាស្រ្ដនឹងទាក់ទងទៅអ្នកដើម្បីបញ្ជាក់ថាអ្នកត្រៀមខ្លួនរួចរាល់ហើយ។
11.ការចាប់ផ្តើមនៃការថែទាំសុខភាពតាមអ៊ីនធឺណិត (Telemedicine)
ចុចលើ Zoom URLដែលផ្ញើទៅអ្នកតាមរយៈ Facebook Messenger ដើម្បីចាប់ផ្តើម ការពិភាក្សាតាមអនឡាញ។
※អ្នកប្រើប្រាស់ iPhone សូមប្រាកដថាត្រូវបើកកម្មវិធីស្វែងរកតាមអ៊ីនធឺណិតរបស់អ្នកជាមួយ Safari ដើម្បីចាប់ផ្តើមការប្រឹក្សាតាមអ៊ីនធឺណិត។
お問い合わせ